update:ប្តីប្រពន្ធ លែងគ្នារួចហេីយ ប្តីបានមកសុំរស់នៅជាមួយគ្នាវិញ តែប្រពន្ធមិនព្រម ប្តីក៏ចាក់សម្លាប់ប្រពន្ធ រួចអា.កសម្លាប់ខ្លួនឯង
កើតហេតុថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២០វេលាម៉ោង២០.២៥នាទី នៅចំណុច ផ្លូវរណប ខាងក្នុងផ្លូវជាតិ
លេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សុខ ផល្លី ភេទស្រីអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាប្រពន្ធស្លាប់ នៅកន្លែងកើតហេតុ)។ ជនសង្ស័យឈ្មោះ ឆាយ ធន់ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់ភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាប្ដី របួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យ) ។ វត្ថុតាងចាប់យក៖
-កូនកាំបិតមុខស្រួច០១
-ម៉ូតូ២គ្រឿង៖
ម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០១៧មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1GF-9307 ជារបស់ជនសង្ស័យ
-ម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០២០មួយគ្រឿង ពាក់ស្លាកលេខកណ្ដាល1AI-4049 ជារបស់ជនរងគ្រោះ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ(ជាប្រពន្ធ) និងជនសង្ស័យ(ជាប្ដី) បានលែងលះគ្នារយៈពេលប្រហែលមួយអាទិត្យមកហើយ ដោយសារការប្រច័ណ្ឌគ្នា។
**តាមការបំភ្លឺរបស់សាក្សីឈ្មោះ សោម ម៉ារ៉ាត់ ភេទប្រុសអាយុ៣៦ឆ្នាំនៅភូមិព្រៃរការឃុំឆក់ឈើនាង បានឲ្យដឹងថា មុនពេលកើតហេតុបានឃើញជនរងគ្រោះនិងជនសង្ស័យជិះម៉ូតូ១ម្នាក់មកឈប់នៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងមុខហាងលក់ខោអាវរបស់ខ្លួនបន្ទាប់មកក៏ឮសម្លេងមនុស្សស្រីម្នាក់ស្រែកថា ជួយផងមានមនុស្សចាក់សម្លាប់គ្នាហើយ ឮដូច
នោះក៏ចេញទៅមើលឃើញជនរងគ្រោះដួលស្លាប់ទៅលើដី ហើយជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតចាក់ខ្លួនឯង នឹងអារ ក ខ្លួនឯង តែម្ដង។
សពបានប្រគល់ជួនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។




