Update៖ អនុរដ្ឋមន្ត្រីសុខាភិបាល និងសមាជិកសភាអ៊ីរ៉ង់ម្នាក់ទៀត ឆ្លងវីរុសកូរ៉ូណា (វីដេអូ)

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសមាជិកសភាអ៊ីរ៉ង់ម្នាក់ទៀត បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា ស្របពេលដែលប្រទេសនេះ កំពុងព្យាយាមទប់ទល់ នឹងការផ្ទុះឡើងនៃការឆ្លងរីករាលដាល ដែលបានសម្លាប់មនុស្ស ១៥នាក់រួចមកហើយ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Iraj Harirchi

អ៊ីរ៉ង់ គឺជាប្រទេសមួយ ក្នុងចំណោមចំណុចក្តៅទាំង៣ នៅខាងក្រៅប្រទេសចិន ដែលបង្កការព្រួយបារម្ភថា វីរុសនេះអាចនឹងក្លាយជា “ជំងឺរាតត្បាត”។

គួរឲ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Iraj Harirchi ហាក់ដូចជាមានអាការៈក្តៅបែកញើស ហើយបន្តជូតញើសរបស់ខ្លួន ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ មុនពេលធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា។

ផ្អែកតាមវីដេអូមួយដែលលោក Iraj Harirchi បានបង្ហោះលើបណ្ដាញសង្គម Twitter ពិតជាបញ្ជាក់ថា លោកបានឆ្លងវីរុសកូរ៉ូណាពិតមែន បន្ទាប់ពីធ្វើតេស្តវេជ្ជមានដល់ទៅ ២ដង។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាល ហើយបានប្ដេជ្ញាថា​នឹង​កម្ចាត់​ជំងឺ​នេះ​ពី​អ៊ីរ៉ង់​ឲ្យ​ទាល់តែ​បាន។

រហូតមកទល់ពេលនេះ អ៊ីរ៉ង់ បានរាយការណ៍ថា កើតមានករណីឆ្លងវីរុសខាងលើចំនួន ៩៥ករណីមកហើយ ប៉ុន្តែចំនួនពិតជាក់ស្តែង អាចនឹងខ្ពស់ជាងនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC   ប្រែ​សម្រួល៖  http://news.sabay.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online