update: ជំងឺ​កូវិដ​ ១៩​បានសម្លាប់មនុស្ស​៣២​ នាក់នៅប្រទេសវៀតណាម​

វៀតណាម គិតត្រឹមល្ងាច ថ្ងៃអាទិត្យទី ៣០ ខែសីហា ឆ្នាំ២០២០ ពុំរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ទេ។

  • បានជាសះស្បើយ ១៩ នាក់
  • ចំនួនអ្នកឆ្លងសរុប ១០៤០ នាក់ ដដែល
  • ស្លាប់ ៣២ នាក់
  • កំពុងសម្រាកព្យាបាលចំនួន ៣១២ នាក់និង
  • ករណីជាសះស្បើយសរុប ៦៩៦ នាក់

សំគាល់៖

គិតពីថ្ងៃទី ២៥ កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៥៥០ នៅ១៦ ខេត្តនិងក្រុង។ ក្នុងនោះមាន៖ ដាណាំងមានករណីឆ្លងសរុបចំនួន ៣៨៩, ខេត្តក្វាងណាម ៩៦, ហៃហ្សឺង ១៥, ទីក្រុងហាណូយ ១៣ (នាំចូល២), ទីក្រុងហូជីមិញ ១១ (នាំចូល៤), ក្វាងទ្រី ៧, ខេត្តបាក់ហ្សាង ៦, ក្វាងង៉ៃ ៥, ឡាងសឺន ៤, ដាក់ឡាក់ ៣, ដុងណៃ ២, ខេត្តថៃប៊ិញ ១, ហាណាម ១, ថាញ់ហ៊រ ១, ខាញ់ហ៊រ ១ នាក់ និងបាក់លៀវ ១នាក់។

  • គិតពីដើមឆ្នាំ២០២០ មកដល់ពេល នេះ ករណីកូវីដ-១៩ នាំចូល មកពីក្រៅប្រទេស ចំនួន ៣៥០ នាក់។