update: មានមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២០លាន ៥សែននាក់ និងកំណើនមនុស្សស្លាប់សរុប ដោយសារវីរុសនេះ បានកើនឡើងដល់ ៧៤៥,៦៩៣នាក់

Worldometer បានចុះផ្សាយថា មានមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២០លាន ៥សែននាក់ គឺចំនួន ២០,៥១៤,៤០៤នាក់ និងកំណើនមនុស្សស្លាប់សរុប ដោយសារវីរុសនេះ បានកើនឡើងដល់ ៧៤៥,៦៩៣នាក់ ខណៈដែលមនុស្សជាសះស្បើយ បានកើនឡើងដល់ ១៣,៤៣៤,៤១៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃពុធនេះដែរ វីរុស Covid-19 បានសម្លាប់មនុស្សអស់ចំនួន ៦,៣៣៦នាក់ នៅជុំវិញពិភពលោក ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីចំនួន ២៥៩,៥៧៤នាក់ ដែលក្នុងនោះ ប្រទេសឥណ្ឌានាំមុខគេ ដែលមានមនុស្សឆ្លងថ្មីច្រើនបំផុតរហូតដល់ ៦១,២៥២នាក់ និងមនុស្សស្លាប់ចំនួន ៨៣៥នាក់។

វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ២ពាន់នាក់នៅសហរដ្ឋអាមេរិក និងនៅប្រទេសប្រេស៊ីលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ ដែលនៅអាមេរិក មានមនុស្សស្លាប់ដោយសារវីរុស Covid-19 ចំនួន ១,៥០៤នាក់ និងនៅប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១,២៤២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ៕