update: ហេតុការណ៍គ្រោះអគ្គីភ័យមួយកើតឡើងក្នុងបរិវេណផ្សារផ្សារណាត ប្រើប្រាស់ទឹកអស់ចំនួន ១៦ រថយន្ត
ខេត្តបាត់ដំបង៖ ថ្ងៃ អាទិត្យ ១២ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ១៧ និង ៣៥ នាទី នៅត្រង់ចំណុច ក្នុងបរិវេណផ្សារធំ បាត់ដំបង ( ផ្សារណាត ) ចំហៀងខាងលិច ក្រុមទី ២០ ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះតូបលក់ចាប់ហួយ នៅក្នុងផ្សារចំហៀងខាងជើង អស់ចំនួន ប្រមាណ ៤០ តូប ។
មូលហេតុ : កំពុងស្ថិតក្នុងការស្រាវជ្រាវបន្ត ។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ដោយមានការអន្តរាគមន៍ ពីរជំនាញការិយាល័យនគរបាលពន្លត់អគ្គីភ័យ និង សង្រ្គោះ នៃស្នងការដ្ឋាននគរបាល ខេត្ត បាត់ដំបង បានចេញរថយន្តពន្លត់អគ្គីភ័យ ចំនួន ០៤ គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន ១៦ រថយន្ត ទើបមិនបណ្តាលឲ្យឆេះបន្ត ។ អគ្គីភ័យនេះបានរលត់ទាំងស្រុងនៅ វេលាម៉ោង ១៩ និង ៣០ នាទី ។





