WhatsApp បន្ថែមជម្រើសមួយចំនួនជាមួយនឹងមុខងារលុបសារដោយស្វ័យប្រវត្តិ

កាលពីឆ្នាំកន្លងទៅ WhatsApp បានដាក់ឱ្យប្រើប្រាស់មុខងារលុបសារដោយស្វ័យប្រវត្តិ ដែលលុបសារ រូបថត និងវីដេអូ បន្ទាប់ពីរយៈពេល ៧ថ្ងៃ។ មុខងារនេះអាចបើកប្រើបានជាមួយនឹងការផ្ញើសារដោយផ្ទាល់ ឬដោយសមាជិកដែលមានសិទ្ធិជាអ្នកគ្រប់គ្រងសម្រាប់ការផ្ញើសារជាក្រុម ប៉ុន្តែកាលពីម្សិលមិញនេះ WhatsApp បានធ្វើការផ្សព្វផ្សាយថា នឹងបន្ថែមជម្រើសថ្មីៗមួយចំនួនជាមួយនឹងមុខងារនេះដើម្បីឱ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល។

ជាមួយនឹងការផ្លាស់ប្ដូរនេះ មុខងារនេះអាចបើកប្រើបានសម្រាប់សារទាំងអស់ដែលមាននៅក្នុងគណនី ជាងនេះទៅទៀតអ្នកប្រើប្រាស់អាចកំណត់រយៈពេល ២៤ម៉ោងនិង ៩០ថ្ងៃ បន្ថែមទៅលើរយៈពេល ៧ថ្ងៃដែលធ្លាប់មានពីមុនមក។ ដើម្បីបើកប្រើមុខងារ លោកអ្នកអាចចូលទៅក្នុង WhatsApp Settings -> Account -> Privacy -> Default message timer ហើយកម្មវិធីនឹងបង្ហាញសារមួយដើម្បីបញ្ជាក់ដល់អ្នកប្រើប្រាស់ថាពួកគេបានបើកប្រើមុខងារនេះ។

ការប្រើប្រាស់មុខងារលុបសារចោលដោយស្វ័យប្រវត្តិគឺជាទម្លាប់មួយដ៏ល្អនៅក្នុងសម័យបច្ចេកវិទ្យា ដោយសារតែទិន្នន័យភាគច្រើនត្រូវបានរក្សាទុកដោយមិនមានការកំណត់ ម្យ៉ាងវិញទៀតការលុបចោលសារទាំងនោះក៏អាចជួយកាត់បន្ថយការផ្ទុកទិន្នន័យនៅក្នុងទូរសព្ទរបស់លោកអ្នកផងដែរ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online