WHO ទទួលស្គាល់ថាវីរុសបំប្លែងថ្មី Omicron មានហានិភ័យខ្ពស់ អាចធ្វើឱ្យករណីឆ្លងកូវីដ-១៩ កើនឡើង

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាវីរុស COVID-19 បំប្លែងថ្មី Omicron មានហានិភ័យខ្ពស់ ដែលអាចបង្កឲ្យករណីឆ្លងជំំងឺនេះកើនឡើង ខណៈដែលការបិទព្រំដែនដោយប្រទេសកាន់តែច្រើន កំពុងក្លាយជាបង្កការព្រួយបារម្ភចំពោះការស្តារសេដ្ឋកិច្ចពិភពលោក ឡើងវិញពីជំងឺរាតត្បាតសកល ដែលបានអូសបន្លាយអស់ពីរឆ្នាំមកនេះ។

បើតាម WHO ការកើនឡើងនៃករណីឆ្លងណាមួយបង្កឡើងដោយ Omicron អាចនឹងក្លាយជាករណីធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់នឹងដើមសប្តាហ៍នេះ ពុំទាន់មានករណីស្លាប់ណាមួយដោយសារ COVID-19 មានជាប់ពាក់ព័ន្ធនឹងវីរុស Omicron នៅឡើយទេ។

WHO បានបញ្ជាក់ថា Omicron កើតចេញពីការបំប្លែងខ្លួនច្រើនលើក ហើយប្រាកដណាស់វាអាចមានសក្តានុពល បង្កឲ្យសោកនាដកម្មនៃជំងឺរាតត្បាតសកលCOVID-19 កាន់តែរីកធំឡើង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online