Xiaomi នឹងធ្វើរឿងមួយឲ្យបានមុន Samsung

Xiaomi ពិត​ជា​ចូល​ចិត្ត​ខ្លាំង​ក្នុង​នាម​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បញ្ចេញ​ផលិតផល ឬ​មុខងារ​​ថ្មី​ណា​មួយ។ ជាក់​ស្ដែង​ Xiaomi ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ប្រកាស​ចេញ​ស្មាតហ្វូន​មាន​កាមេរ៉ា ១០៨MP និង​ដំបូង​គេ​ដែល​បញ្ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ល្បឿន​លឿន ៣០វ៉ាត់។ ពេល​នេះ​ក្រុមហ៊ុន​ចង់​ ក្លាយ​ជា​ម៉ាក​ដំបូង​គេ​បញ្ចេញ​ស្មាតហ្វូន​ប្រើ​ឈីប​ Snapdragon 865 វិញ​ម្ដង។

ក្នុង​ការ​ឆ្លើយ​តប​ជា​មួយ​ប្រិយមិត្ត​ម្នាក់​លើ​បណ្ដាញ Weibo លោក Lin Bin ដែល​ជា​សហ​ស្ថាបនិក​ និង​ប្រធាន​ Xiaomi បង្ហាញ​ Xiaomi នឹង​ជា​ក្រុមហ៊ុន​ដំបូង​គេ​បញ្ចេញ​ស្មាតហ្វូន​ប្រើ​ឈីប Snapdragon 865។

វា​ជា​ការ​ប្រកាស​ដ៏​គួរ​ចាប់​អារម្មណ៍​មួយ ដោយ​សារ​ក្រុមហ៊ុន​សល់​ពេល​មិន​ច្រើន​ទៀត​នោះ​ទេ ដោយ​ Galaxy S20 ដែល​ប្រើ​ឈីប​ Snapdragon នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​នៅ​អាមេរិក។

មាន​ការ​ចុះ​ផ្សាយ​​ថា​ Xiaomi គ្រោង​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី តាម​រយៈ​សន្និសីទ​អនឡាញ​ នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ មុន​កម្មវិធី Samsung Unpacked តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ ចាប់​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​ត​ទៅ​​ក្រុមហ៊ុន Xiaomi នឹង​បញ្ចេញ Teaser ពី​ស្មាតហ្វូន​ថ្មី​ជា​បណ្ដើរៗ៕​

ប្រភព៖ gizmochina   ប្រែ​សម្រួល៖  http://news.sabay.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online