Zelenskyy អះអាងថាទាហាន រុស្ស៊ី ជិត៦.០០០ នាក់ ត្រូវបានសម្លាប់ក្នុងការឈ្លានពាន

ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយនៅក្នុងវីដេអូមួយនៅថ្ងៃពុធនេះ ជាថ្ងៃទី៧ នៃការលុកលុយរបស់ ទីក្រុងមូស្គូមកលើអ្នកជិតខាងរបស់ខ្លួន ដោយបានចាប់ផ្តើមជាមួយនឹងការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរលើកំពង់ផែសមុទ្រខ្មៅ Mariupol ។ លោកបាននិយាយ ថារហូតមកដល់ ពេលនេះទាហានរុស្ស៊ី យ៉ាងហោចណាស់ ៦.០០០នាក់ ត្រូវបានសម្លាប់។

Zelenskyy បាននិយាយថា ការឆ្លើយតបរបស់លោកខាងលិចគឺមិនគ្រប់គ្រាន់ទេ ដោយអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិបន្ថែមទៀត រួមទាំងការគាំទ្របំណងអ៊ុយក្រែនដើម្បីចូលជាសមាជិកសហភាពអឺរ៉ុបផង លោកលើកឡើងថា”នេះមិនមែនជាពេលវេលាដើម្បីអព្យាក្រឹតទេ” ។

Source: Times of Israel